Header Ads

ជីវប្រវត្តិ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត

ហួត តាត

 សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ(ប្រសូត​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩គ.ស១៩៧៥) សម្ដេច​ព្រះ​សង្ឃ​រាជ (ទំព័រនេះមិនទាន់​មាននៅឡើយទេ)សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ"ព្រះ​រាជាណាចក្រ​កម្ពុជា (ទំព័រនេះមិនទាន់​មាននៅឡើយទេ)ព្រះ​រាជាណាចក្រ​កម្ពុជា ។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩ ក្នុង​សម័យ?សាធារណរដ្ឋ​ខ្មែរ (ទំព័រនេះមិនទាន់​មាននៅឡើយទេ)សាធារណរដ្ឋ​ខ្មែរ។៚

​ ព្រះរាជ​ជីវប្រវត្តិ​

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត។

ការ​សាង​ព្រះ​ផ្នួស

  • ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ ព្រះ​ធម្ម​ឃោសាចារ្យ មាស។
  • ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំ បួស​ជា​សាមណេរ នៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោសាចារ្យ។ ព្រះ​អង្គ​បាន​សិក្សា ព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ។
  • ព្រះ​ជន្មាយុ​បាន​២១​វស្សា នៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍។

ព្រះ​សមណ​ស័ក្ដិ

  • ព្រះ​ជន្មាយុ​បាន​៥៧​វស្សា នៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា ព្រះពោធិវ័ង្ស។
  • ព្រះ​ជន្មាយុ​បាន​៧៣​វស្សា នៅ​ឆ្នាំ​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ស័ក្ដិ​ជា សម្ដេច​ព្រះ​ពោធិវ័ង្ស តាម​ព្រះ​រាជ​ក្រឹត្យ​លេខ ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៤។
  • ព្រះ​ជន្មាយុ​បាន​៧៨​វស្សា នៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ។
  • ព្រះ​ជន្មាយុ​បាន​៧៩​វស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​សង្ឃ​រាជ គណៈ​មហា​និកាយ ពី​ឯក​ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ។
  • ឯកសារយោង




No comments:

Powered by Blogger.